ហើយអាចធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ មិនស្គាល់ប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រលឹក មិនពិចារណារកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាងចុងរាត្រី មិនខ្វល់ខ្វាយ នូវការព្យាយាមចំរើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាចធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងគួរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក