ម្នាលភិក្ខុទាំងឡាយ ពាក្យថា សង្គៈ (ការជាប់ចំពាក់ចិត្ត) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្កៈ (ភក់) នុ៎ះ ជាឈ្មោះនៃកាមទាំងឡយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយកាមរាគនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីភ័យ ក្នុងបច្ចុប្បន្នផង មិនរួចអំពីភ័យក្នុងបរលោកផង ព្រោះហេតុនោះ បានជាពាកថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ… រោគ… គណ្ឌៈ… សង្គៈ… បង្កៈ នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយកាមនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីបង្កៈ ក្នុងបច្ចុប្បន្នផង មិនរួចអំពីបង្កៈ ក្នុងបរលោកផង ហេតុនោះ បានជាពាក្យថា បង្កៈនុ៎ះ ទើបជាឈ្មោះនៃកាមទាំងឡាយ។
កាមទាំងឡាយ ដែលជាទីជាប់នៅ របស់បុថុជ្ជននុ៎ះ លោកតែងហៅថា ភ័យផង ទុក្ខផង រោគផង និងធម្មជាតទាំង ២ គឺសង្គៈផង បង្កៈផង។