ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនុ៎ះ ទើបប្រសើរបំផុត ជាងការឃើញទាំងឡាយ (ព្រោះប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់ នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលទៅឃើញតថាគត ឬសាវកនៃតថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនេះ ទើបតថាគតឲ្យឈ្មោះថា ការឃើញប្រសើរបំផុត។ ទស្សនានុត្តរិយៈ ដូច្នេះឯង។ ចំណែកសវនានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅស្តាប់សំឡេងស្គរក្តី ទៅស្តាប់សំឡេងពិណក្តី ទៅស្តាប់សំឡេងច្រៀងក្តី ឬក៏ទៅស្តាប់សំឡេងធំ តូចណាមួយក្តី ទៅស្តាប់ធម៌ របស់សមណៈ ឬព្រហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការស្តាប់នុ៎ះ ក៏ឈ្មោះថាស្តាប់ដែរ ការស្តាប់នុ៎ះ មិនមែនថាមិនស្តាប់ទេ មា្នលភិក្ខុទាំងឡាយ តែថាការស្តាប់នុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍