​ឥតប្រយោជន៍​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ទេ​ ​ដើម្បី​ប្រាសចាក​តម្រេក​ទេ​ ​ដើម្បី​រលត់កិលេស​ទេ​ ​ដើម្បី​រម្ងាប់​ទុក្ខ​ទេ​ ​ដើម្បី​ដឹង​ប្រសើរ​ទេ​ ​ដើម្បី​ត្រាស់​ដឹង​ទេ​ ​ដើម្បី​និព្វាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​បុគ្គល​ណា​ ​រឭក​នូវ​តថាគត​ ​ឬ​សាវក​របស់​តថាគត​ ​ហើយ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​មាំ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រឭក​នុ៎ះ​ ​ប្រសើរ​បំផុត​ ​ជាង​សេចក្តី​រលឹក​ទាំងឡាយ​ ​ព្រោះ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​ដល់​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​នូវ​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​នូវ​មគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និព្វាន​ ​គឺ​នៅត្រង់​បុគ្គល​រឭក​នូវ​តថាគត​ ​ឬ​សាវក​របស់​តថាគត​ ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​មាំ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រឭក​នេះ​ ​ទើប​តថាគត​ហៅថា​ ​ការ​រឭក​ប្រសើរ​បំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​អនុ​ត្ត​រិយៈ​ ​ទាំង៦យ៉ាង​។​ ​
​ពួក​ជន​ណា​ ​បាន​នូវ​ទស្សនា​នុ​ត្ត​រិយៈ​ផង​ ​នូវ​សវ​នា​នុ​ត្ត​រិយៈ​ផង​ ​បាន​នូវ​លា​ភានុ​ត្ត​រិយៈ​ផង​ ​ត្រេកអរ​ក្នុង​សិក្ខា​នុ​ត្ត​រិយៈ​ផង​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់