​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៦យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ក្នុង​ព្រះ​សាស្តា​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះធម៌​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះសង្ឃ​ ​១​ ​សេចក្តី​គោរព​ក្នុង​សិក្ខា​ ​១​ ​សេចក្តី​គោរព​ ​ក្នុង​អប្បមាទ​ធម៌១​ ​សេចក្តី​គោរព​ក្នុង​បដិ​សន្ថា​រៈ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌៦យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​នោះ​ ​បាន​និយាយ​ដូច្នេះ​ ​លុះ​និយាយ​ដូច្នេះហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​បទ​ក្សិណ​ ​ហើយ​បាត់​ក្នុង​ទីនោះ​ឯង​។​
​ភិក្ខុ​អ្នក​គោរព​ក្នុង​ព្រះ​សាស្តា​ ​គោរព​ក្នុង​ព្រះធម៌​ ​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​ព្រះសង្ឃ​ ​(​គោរព​ក្នុង​សិក្ខា​)​ ​គោរព​ក្នុង​សេចក្តី​មិន​ប្រមាទ​ ​គោរព​ក្នុង​បដិ​សន្ថា​រៈ​ហើយ​ ​មិន​គួរ​ដើម្បី​សាបសូន្យ​ ​រមែង​តាំងនៅ​ ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន​។​

 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យប់មិញ​នេះ​ ​មាន​ទេវតា​ ​១រូប​ ​កាល​រាត្រី​បឋមយាម​ ​កន្លង​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញ៉ាំង​វត្ត​ជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ ​ ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ ​ថ្វាយបង្គំ​តថាគត​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់