[​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​៣​ ​នេះ​ ​បុគ្គល​គួរ​លះ​ ​ទាំង​មានះ​ ​៣​ ​បុគ្គល​ក៏​ត្រូវ​លះ​ដែរ​។​ ​តណ្ហា​ ​៣​ ​ដែល​បុគ្គល​គួរ​លះ​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាមតណ្ហា​ ​១​ ​ភវតណ្ហា​ ​១​ ​វិភវ​តណ្ហា​ ​១​។​ ​តណ្ហា​ ​ទាំង​ ​៣​ ​នេះ​ ​បុគ្គល​គួរ​លះ​។​ ​មានះ​ ​៣​ ​តើ​អ្វីខ្លះ​។​ ​គឺ​មានះ​ ​១​ ​ឱ​មានះ​ ​១​ ​អតិមានះ​ ​១​។​ ​នេះ​មានះ​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​តណ្ហា​ទាំង​ ​៣​ ​នេះ​ ​ភិក្ខុ​លះ​ហើយ​ ​មានះ​ទាំង​ ​៣​ ​នេះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​លះ​ហើយ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ទើប​ហៅថា​ ​ភិក្ខុ​អ្នក​បាន​កាត់​នូវ​តណ្ហា​ ​បាន​រលាស់ចោល​ ​នូវ​សញ្ញោជនៈ​ ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​ត្រាស់​ដឹង​នូវ​មានះ​ដោយ​ប្រពៃ​។​ ​

​ចប់​ ​អានិសំស​វគ្គ​ ​ទី៥​។​ ​
​ឧទ្ទាន​នៃ​អានិសំស​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ការ​កើត​ប្រាកដ​ ​១​ ​អានិសង្ស​ ​១​ ​អនិច្ចសញ្ញា​ ​១​ ​ទុក្ខ​សញ្ញា​ ​១​ ​អនត្តសញ្ញា​ ​១​ ​ព្រះនិព្វាន​ ​១​ ​មានះ​បី​ ​១​ ​មិន​ធ្វើ​នូវ​ការចែក​ ​១​ ​ភព​ទាំងឡាយ​ ​១​ ​តណ្ហា​ ​១​ ​ទាំងអស់​ត្រូវជា​ ​១០​។​ ​

​ចប់​ ​ទុ​តិ​យ​បណ្ណា​សក​។​

ថយ | ទំព័រទី ៣២៥ | បន្ទាប់