​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​ភិក្ខុ​ ​កាល​ពិចារណា​ទៅ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​អញ​មិនទាន់​លះបង់​ ​ជា​ធម៌​ដែល​នឹង​នាំឲ្យ​អន្តរាយ​ដល់​អញ​ ​កាល​ធ្វើ​មរណភាព​ ​ក្នុង​វេលា​ថ្ងៃ​ ​មិន​មាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នក​សិក្សា​រឿយ​ៗ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ទាំង​វេលា​ថ្ងៃ​ ​និង​វេលា​យប់​ ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មរណស្សតិ​ ​ដែល​បុគ្គល​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ ​ទើប​ជា​គុណជាតិ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណជាតិ​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ជាទីបំផុត​។​ ​

​ចប់​ ​សារា​ណី​យា​ទិវ​គ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​សារា​ណី​យា​ទិវ​គ្គ​នោះ​គឺ​


​និយាយ​អំពី​សារាណីយ​ធម៌​ ​ពីរ​លើក​ ​អំពី​មេត្តា​ ​១​ ​អំពី​កាលកិរិយា​ល្អ​ ​១​ ​អំពី​កាលកិរិយា​ក្តៅក្រហាយ​ ​១​ ​អំពី​រឿ​ងន​កុល​បិតា​ ​១​ ​អំពី​ការ​មិន​ពិចារណា​នូវ​កុសលធម៌​ ​១​ ​អំពី​អ្នកសម្លាប់​ត្រី​ ​១​ ​អំពី​មរណស្សតិ​ ​ពីរ​លើក​ ​ត្រូវជា​ ​១០​ ​រឿង​។​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់