​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​រាត្រី​បឋមយាម​យប់មិញ​ ​កន្លងទៅ​ហើយ​ ​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​រុងរឿង​ ​បណ្តាល​វិហារ​ឈ្មោះ​ ​បោក្ខរ​ណិ​យា​ទាំងមូល​ឲ្យ​ភ្លឺ​ច្រាល​ ​ហើយ​ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ហើយ​ឈរ​នៅក្នុង​ទីសម​គួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​ឈរ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៣យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ដល់​ភិក្ខុ​។​ ​៣យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការងារ​ ​១​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការចរចា​ ​១​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​ដេកលក់​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៣យ៉ាងនេះ​ឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ ​លុះ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​បាត់​ទៅ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​ដឹង​លោក​ទាំងឡាយ​ណា​ ​ដែល​កំពុង​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​លោក​ទាំងនោះ​ឈ្មោះថា​ ​ឥត​លាភ​ ​លោក​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​ដោយ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​បរិ​ហា​និ​យ​ធម៌​ ​(​ធម៌​ជា​គ្រឿង​សាបសូន្យ​)​ ​៣ដទៃទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ស្រួលបួល​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់