​ម្នាលនាង​គោតមី​ ​ណ្ហើយ​នាង​ ​កុំ​គាប់ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ឡើយ​។​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ ​ជា​គំរប់​បីដង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​មាតុគ្រាម​ ​គួរ​ចេញ​ចាក​ផ្ទះ​ ​បាន​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​សំដែង​ហើយ​។​ ​ម្នាលនាង​គោតមី​ ​ណ្ហើយ​នាង​ ​កុំ​គាប់ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ឡើយ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​បាន​ជ្រាប​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​ក៏​កើតទុក្ខ​ ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​ទ្រង់ព្រះ​កន្សែង​ ​ហើយ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​សម្រេចសម្រាន្ដ​ ​ក្នុង​ក្រុង​កបិលពស្ដុ​ ​តាម​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ស្ដេច​ចៀសចេញ​ទៅកាន់​ចារិក​ ​ក្រុង​វេសាលី​ ​កាល​ទ្រង់​ស្ដេច​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​ក៏បាន​ទៅដល់​ក្រុង​វេសាលី​នោះ​ឯង​។​ ​មាន​សេចក្ដី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​សម្រេចសម្រាន្ដ​ ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ទៀប​ក្រុង​វេសាលី​នោះ​។​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់