​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ប្រាសចាក​មោហៈ​ហើយ​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយដោយ​ចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយដោយ​ចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិនបាន​ត្រឡប់​មក​ ​ដើម្បី​កាមភព​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិនបាន​ត្រឡប់​មក​ ​ដើម្បី​រូបភព​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិនបាន​ត្រឡប់​មក​ ​ដើម្បី​អរូបភព​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ដែល​មានចិត្ត​រួច​ស្រះ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​ទោះ​រូប​ដ៏​ក្រៃលែង​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​មកកាន់​គន្លង​នៃ​ចក្ខុ​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​មិនបាន​ឡើយ​ ​ចិត្ត​ភិក្ខុ​នោះ​ ​មិន​ជាប់ស្អិត​ ​ជា​ចិត្ត​តាំងនៅ​ ​ដល់​នូវ​ការ​មិន​ញាប់ញ័រ​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​សេចក្តី​វិនាស​ទៅ​នៃ​ចិត្ត​នោះ​ ​ទោះបី​សំឡេង​ដ៏​ក្រៃលែង​ ​គប្បី​ដឹង​ដោយ​ត្រចៀក​។​បេ​។​ ​ក្លិន​គប្បី​ដឹង​ដោយ​ច្រមុះ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់