រស​ ​គប្បី​ដឹង​ដោយ​អណ្ដាត​ ​ផោដ្ឋព្វៈ​ ​គប្បី​ដឹង​ដោយ​កាយ​ ​ធម្មារម្មណ៍​ ​គប្បី​ដឹង​ដោយចិត្ត​ ​មកកាន់​គន្លង​នៃ​ចិត្ត​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​មិនបាន​ឡើយ​ ​ចិត្ត​ភិក្ខុ​នោះ​ ​មិន​ជាប់ស្អិត​ ​ជា​ចិត្ត​តាំងនៅ​ ​ដល់​នូវ​ការ​មិន​ញាប់ញ័រ​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​សេចក្ដីវិនាស​ទៅ​នៃ​ចិត្ត​នោះ​ ​ម្នាល​អាវុសោ​ ​ដូច​សសរថ្ម​ ​មាន​ប្រវែង​ ​១៦​ ​ហត្ថ​ ​សសរថ្ម​នោះ​ ​ដាំចុះ​ទៅ​ខាងក្រោម​រណ្ដៅ​ ​៨​ ​ហត្ថ​ ​សល់​នៅ​ខាងលើ​រណ្ដៅ​ ​៨​ ​ហត្ថ​ ​ខាងក្រោយ​មក​ ​ទោះបី​ភ្លៀង​ប្រកបដោយ​ខ្យល់​យ៉ាង​ខ្លាំង​ ​មក​ពី​ទិសខាងកើត​ ​ក៏​មិន​កម្រើក​ ​មិន​ញាប់ញ័រ​ ​មិន​រំភើប​ ​ទោះបី​ភ្លៀង​ប្រកបដោយ​ខ្យល់​យ៉ាង​ខ្លាំង​ ​មក​ពី​ទិសខាងលិច​ ​មក​ពី​ទិសខាងជើង​ ​ឬ​មក​ពី​ទិសខាងត្បូង​ ​ក៏​មិន​កម្រើក​ ​មិន​ញាប់ញ័រ​ ​មិន​រំភើប​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​សសរថ្ម​ ​ដែលគេ​ជីក​ដាំ​ជ្រៅ​ល្អ​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ដែល​មានចិត្ត​រួច​ស្រឡះ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​ទោះបី​រូប​ដ៏​ក្រៃលែង​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​មកកាន់​គន្លង​នៃ​ចក្ខុ​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​មិនបាន​ឡើយ​ ​ចិត្ត​ភិក្ខុ​នោះ​ ​មិន​ជាប់ស្អិត​ ​ជា​ចិត្ត​តាំងនៅ​ ​ដល់​នូវ​ការ​មិន​ញាប់ញ័រ​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់