​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​សេចក្ដីវិនាស​ទៅ​នៃ​ចិត្ត​នោះ​ ​ទោះបី​សំឡេង​ដ៏​ក្រៃលែង​ ​គប្បី​ដឹង​ដោយ​ត្រចៀក​។​បេ​។​ ​ក្លិន​គប្បី​ដឹង​ដោយ​ច្រមុះ​ ​រស​គប្បី​ដឹង​ដោយ​អណ្ដាត​ ​ផោដ្ឋព្វៈ​គប្បី​ដឹង​ដោយ​កាយ​ ​ធម្មារម្មណ៍​ ​គប្បី​ដឹង​ដោយចិត្ត​ ​មកកាន់​គន្លង​នៃ​ចិត្ត​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិនបាន​ឡើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ជាប់ស្អិត​ ​ជា​ចិត្ត​តាំងនៅ​ ​ដល់​នូវ​ការ​មិន​ញាប់ញ័រ​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​ ​នូវ​សេចក្ដីវិនាស​ទៅ​នៃ​ចិត្ត​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​២៧​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​វេលា​ណា​ ​អរិយ​សាវក​ ​បាន​រម្ងាប់​នូវ​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​និង​ប្រកបដោយ​អង្គ​នៃ​សោ​តា​បតិ្ត​ ​៤​ ​យ៉ាង​ហើយ​ ​អរិយ​សាវក​នោះ​ ​កាល​ប្រាថ្នា​ ​គប្បី​ព្យាករ​នូវ​ខ្លួន​ដោយខ្លួនឯង​បាន​ថា​ ​អាត្មាអញ​ ​មាន​នរក​អស់ហើយ​ ​មាន​តិរច្ឆាន​កំណើត​អស់ហើយ​ ​មាន​បិ​ត្តិ​វិស័យ​អស់ហើយ​ ​មាន​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​អស់ហើយ​ ​អាត្មាអញ​ ​ជា​អ្នក​ដល់​នូវ​សោតៈ​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់