​មាន​សភាព​មិនបាន​ធ្លាក់ចុះ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​ ​ភ័យ​ ​និង​ពៀរ​ ​៥​ ​ដែល​អរិយ​សាវក​បាន​រម្ងាប់​ហើយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​គហបតី​ ​បុគ្គល​ជា​អ្នកសម្លាប់​សត្វ​ ​រមែង​បាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​បាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​លោកខាងមុខ​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះ​ការ​សម្លាប់សត្វ​ជា​បច្ច័យ​ ​បុគ្គល​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​រមែង​មិនបាន​នូវ​ភ័យ​ ​និង​ពៀរ​ដែ​លប្រ​ពឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​មិនបាន​នូវ​ភ័យ​ ​និង​ពៀរ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​លោកខាងមុខ​ផង​ ​មិន​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​កាលបើ​បុគ្គល​វៀរចាក​បាណាតិបាត​ហើយ​ ​ទើប​ភ័យ​ ​និង​ពៀរ​នោះ​ ​ស្ងប់​រម្ងាប់​ទៅ​បាន​យ៉ាងនេះ​។​ ​ម្នាល​គហបតី​ ​បុគ្គល​ជា​អ្នក​កាន់​យក​នូវ​របស់​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​ជា​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ជា​អ្នកផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​តែង​បាន​នូវ​ភ័យ​ ​និង​ពៀរ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​បាន​នូវ​ភ័យ​ ​និង​ពៀរ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​លោកខាងមុខ​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ជា​បច្ច័យ
ថយ | ទំព័រទី ១០៣ | បន្ទាប់