​បុគ្គល​ជា​អ្នក​វៀរចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ហើយ​ ​រមែង​មិនបាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ន​ផង​ ​មិនបាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​លោកខាងមុខ​ផង​ ​មិន​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​កាលបើ​បុគ្គល​វៀរចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ហើយ​ ​ទើប​ភ័យ​ ​និង​ពៀរ​នោះ​ស្ងប់​រម្ងាប់​ទៅ​បាន​ ​យ៉ាងនេះ​ឯង​។​ ​ភ័យ​ ​និង​ពៀរ​ ​ដែល​អរិយ​សាវក​បាន​រម្ងាប់​ ​ហើយ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​អរិយ​សាវក​ ​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​សេចក្ដី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។
ថយ | ទំព័រទី ១០៤ | បន្ទាប់