​ជា​សីល​ជានា​ ​ដែល​ពួក​អ្នកប្រាជ្ញ​សរសើរ​ហើយ​ ​ជា​សីល​មិន​បបោសអង្អែល​ដោយ​តណ្ហា​ ​ជា​សីល​ប្រព្រឹត្តទៅ​ដើម្បី​សមាធិ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​អង្គ​នៃ​សោ​តា​បតិ្ត​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតី​ ​វេលា​ណា​ ​អរិយ​សាវក​ ​បាន​រម្ងាប់​នូវ​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​នេះ​ ​ទាំង​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ទាំង​ ​៤​ ​យ៉ាងនេះ​ហើយ​ ​អរិយ​សាវក​នោះ​ ​កាលបើ​ប្រាថ្នា​ ​គប្បី​ព្យាករ​ខ្លួន​ ​ដោយខ្លួនឯង​បាន​ថា​ ​អាត្មាអញ​ ​មាន​នរក​អស់ហើយ​ ​មាន​តិរច្ឆាន​កំណើត​អស់ហើយ​ ​មាន​បិ​ត្តិ​វិស័យ​អស់ហើយ​ ​មាន​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​អស់ហើយ​ ​អាត្មាអញ​ ​ជា​អ្នក​ដល់​នូវ​សោតៈ​ហើយ​ ​ជា​អ្នកមាន​សភាព​ ​មិនបាន​ធ្លាក់ចុះ​ ​ជា​អ្នក​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ខាងមុខ​។​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​ណា​ ​អរិយ​សាវក​ ​បាន​រម្ងាប់​នូវ​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​ទាំង​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ទាំង​ ​៤​ ​យ៉ាង​ហើយ​ ​អរិយ​សាវក​នោះ​ ​កាលបើ​ប្រាថ្នា​ ​គប្បី​ព្យាករ​នូវ​ខ្លួន​ដោយខ្លួនឯង​បាន​ថា​ ​អាត្មាអញ​ ​មាន​នរក​អស់ហើយ​ ​មាន​តិរច្ឆាន​កំណើត​អស់ហើយ​ ​មាន​បិ​ត្តិ​វិស័យ​អស់ហើយ​ ​មាន​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​អស់ហើយ​ ​អាត្មាអញ​ជា​អ្នក​ដល់​នូវ​សោតៈ​
ថយ | ទំព័រទី ១០៦ | បន្ទាប់