​ជា​អ្នកមាន​សភាព​មិនបាន​ធ្លាក់ចុះ​ ​ជា​អ្នក​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ខាងមុខ​។​ ​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​ដែល​អរិយ​សាវក​ ​បាន​រម្ងាប់​ហើយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​អ្នកសម្លាប់​សត្វ​ ​តែង​បាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ន​ផង​ ​បាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​លោកខាងមុខ​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះ​ការ​សម្លាប់សត្វ​ ​ជា​បច្ច័យ​ ​បុគ្គល​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​។​បេ​។​ ​ទើប​ភ័យ​ ​និង​ពៀរ​នោះ​ ​រម្ងាប់​ទៅ​បាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​បុគ្គល​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ជា​អ្នកផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​តែង​បាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ន​ផង​ ​បាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​លោកខាងមុខ​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​ជា​បច្ច័យ​ ​បុគ្គល​អ្នក​វៀរចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ហើយ​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់