​តែង​មិនបាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​មិនបាន​នូវ​ភ័យ​ ​និង​ពៀរ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​លោកខាងមុខ​ផង​ ​មិន​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​កាលបើ​បុគ្គល​វៀរចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ហើយ​ ​ទើប​ភ័យ​ ​និង​ពៀរ​នោះ​ ​រម្ងាប់​ទៅ​បាន​ ​យ៉ាងនេះ​។​ ​ភ័យ​ ​និង​ពៀរ​ដែល​អរិយ​សាវក​ ​បាន​រម្ងាប់​ហើយ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​អរិយ​សាវក​ ​ដែល​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​ក្នុង​ព្រះធម៌​។​បេ​។​ ​ក្នុង​ព្រះសង្ឃ​។​ ​អរិយ​សាវក​ ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ដែល​ជាទី​ត្រេកអរ​របស់​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពព្រុស​ ​មិន​ពពាល​ ​ជា​សីល​ជានា​ ​ដែល​ពួក​អ្នកប្រាជ្ញ​សរសើរ​ហើយ​ ​ជា​សីល​មិន​បបោសអង្អែល​ដោយ​តណ្ហា​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​អរិយ​សាវក​ ​ប្រកបដោយ​អង្គ​នៃ​សោ​តា​បតិ្ត​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់