​គ្រានោះ​ឯង​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​ព្រៃស្វាយ​នោះ​ ​លុះ​ទៅដល់​ហើយ​ ​ក៏​ចូល​ទៅកាន់​ព្រៃស្វាយ​នោះ​ ​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​គល់ឈើ​ ​១​ ​ដើម​។​ ​លំដាប់នោះ​ ​កាល​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​នៅក្នុង​ព្រៃស្វាយ​នោះ​ ​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​យ៉ាង​ ​គឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​ក៏​ពុះពោរ​ឡើង​រឿយ​ ​ៗ​។​ ​លំដាប់នោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​ចំឡែក​ណាស់​ហ្ន៎​ ​បុគ្គល​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​នោះ​ ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ ​ក៏​នៅតែ​មាន​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​ប្រការ​នេះ​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​តាម​រួបរឹត​ទៀត​។​ ​លំដាប់នោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ១១ | បន្ទាប់