[​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាឃាត​ប្ប​ដិ​វិន័យ​ ​(​ការ​កំចាត់​បង់​នូវ​សេចក្ដី​គុំគួន​)​ ​នេះ​ ​មាន​ ​៩​ ​យ៉ាង​។​ ​អាឃាត​ប្ប​ដិ​វិន័យ​ទាំង​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​កំចាត់​បង់​ ​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​សត្វ​ ​និង​សង្ខារ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​របស់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់