​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ ​ដល់​សត្វ​ ​និង​សង្ខារ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​របស់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​ជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ដល់​សត្វ​ ​និង​សង្ខារ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​របស់​អាត្មាអញ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​ជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់