​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុ​ទីឯណោះ​ ​កាល​ខ្ញុំ​ព្រះអង្គ​នៅក្នុង​ព្រៃស្វាយ​នោះ​ ​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​ប្រការ​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​តែង​ពុះពោរ​ឡើង​រឿយ​ ​ៗ​ ​បពិត្រ​ព្រះ​ដ៏​អង្គ​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​ចំឡែក​ណាស់​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​នោះ​ ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ហើយ​ ​ក៏​នៅតែ​មាន​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​ប្រការ​នេះ​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​តាម​រួបរឹត​ទៀត​។​ ​ម្នាល​មេ​ឃិយៈ​ ​ធម៌​ទាំងឡាយ​ ​៥​ ​យ៉ាង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេ​តោ​វិមុត្តិ​ ​ដែល​ពុំ​ទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​ឡើង​បាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូ​ចម្លេច​ខ្លះ​។​ ​ម្នាល​មេ​ឃិយៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ទី​ ​១​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេ​តោ​វិមុត្តិ​ ​ដែល​ពុំ​ទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​ឡើង​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ហើយ​ ​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​
ថយ | ទំព័រទី ១២ | បន្ទាប់