​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ ​ទី​ ​២​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេ​តោ​វិមុត្តិ​ ​ដែល​ពុំ​ទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​ឡើង​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​កថា​មាន​សភាព​យ៉ាងនេះ​ ​ដែល​ជា​កថា​ដ៏​ផូរផង់​ ​ជាទី​សប្បាយ​ទូលាយ​ចិត្ត​ ​គឺ​អប្បិច្ឆ​កថា​ ​សន្តុ​ដ្ឋិ​កថា​ ​ប​វិវេក​កថា​ ​អ​សំស​គ្គ​កថា​ ​វីរិយារម្ភ​កថា​ ​សីលកថា​ ​សមាធិ​កថា​ ​បញ្ញា​កថា​ ​វិមុត្តិ​កថា​ ​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ ​ទី៣​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេ​តោ​វិមុត្តិ​ ​ដែល​ពុំ​ទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​ឡើង​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រារព្ធ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​ពួក​អកុសលធម៌​ចេញ​ ​ដើម្បី​ញុំាង​ពួក​កុសលធម៌​ ​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កម្លាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំមួន​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ ​ទី៤​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេ​តោ​វិមុត្តិ​ ​ដែល​ពុំ​ទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​ឡើង​បាន​។​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់