ម្នាល​មេ​ឃិយៈ​ ​ហេតុនេះ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នកមាន​បញ្ញា​។​បេ​។​ ​ជា​ធម្មជាតិ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​តាំងនៅ​ក្នុង​ធម៌​ទាំង​ ​៥​ ​នេះ​ហើយ​ ​គប្បី​ចំរើន​នូវ​ធម៌​ ​៤​ ​យ៉ាង​តទៅ​ ​គឺ​ចំរើន​អសុភ​ ​ដើម្បី​លះ​រាគៈ​ ​ចំរើន​មេត្តា​ ​ដើម្បី​លះ​ព្យាបាទ​ ​ចំរើន​អា​នា​បាន​ស្ស​តិ​ ​ដើម្បី​ផ្តាច់​បង់​នូវ​វិតក្កៈ​ ​ចំរើន​អនិច្ចសញ្ញា​ ​ដើម្បី​ដក​ចោល​នូវ​អស្មិ​មានៈ​។​ ​ម្នាល​មេ​ឃិយៈ​ ​សេចក្តី​សំគាល់​ថា​ ​មិនមែន​ខ្លួន​ ​រមែង​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ ​ភិក្ខុ​អ្នកមាន​សេចក្តី​សំគាល់​ថា​ ​មិនមែន​ខ្លួន​ ​រមែង​ដល់​ព្រះនិព្វាន​ ​ជា​គ្រឿង​ដក​ចោល​នូវ​អស្មិ​មានៈ​ ​ក្នុង​បច្ចុប្បន្ន​។​
 [​៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​នន្ទ​កៈ​ដ៏​មាន​អាយុ​ ​បាន​ញុំាង​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ក្នុង​ឧបដ្ឋានសាលា​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់