លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ព្រះ​នន្ទ​កៈ​ដ៏​មាន​អាយុ​ ​ជា​អ្នកមាន​សភាព​អៀនអន់​ ​ហើយ​ទ្រង់​ត្រាស់​នឹង​ព្រះ​នន្ទ​កៈ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​នន្ទ​កៈ​ ​ប្រពៃ​ហើយ​ ​ៗ​ ​ម្នាល​នន្ទ​កៈ​ ​អ្នក​ទាំងឡាយ​ ​គប្បី​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​ធម្មី​កថា​ណា​ ​ការ​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​ធម្មី​កថា​នុ៎ះ​ ​សមគួរ​ដល់​អ្នក​ទាំងឡាយ​ ​ដែល​ជា​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​សទ្ធា​ហើយ​ ​ម្នាល​នន្ទ​កៈ​ ​អ្នក​ទាំងឡាយ​ ​ដែល​ប្រជុំ​គ្នា​ហើយ​ ​គប្បី​ធើ្វ​កិច្ច​ពីរ​យ៉ាងគឺ​ ​ធម្មី​កថា​ ​១​ ​អរិយ​តុណ្ហីភាព​ ​១​។​ ​ម្នាល​នន្ទ​កៈ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ ​តែ​គ្មាន​សីល​ ​កាលបើ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​មិន​ពេញដោយ​អង្គ​នោះ​ទេ​ ​ភិក្ខុ​នោះ​ ​ត្រូវ​បំពេញ​អង្គ​នោះ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​មិន​ដូច្នេះ​ឬ​។​ ​ម្នាល​នន្ទ​កៈ​ ​កាលណា​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​កាលបើ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ជា​អ្នក​ពេញដោយ​អង្គ​នោះ​ ​ម្នាល​នន្ទ​កៈ​ ​ភិក្ខុ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​តែ​មិនបាន​នូវ​ចេ​តោស​មា​ធិ​ខាងក្នុង​សន្តាន​ ​កាលបើ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​មិន​ពេញដោយ​អង្គ​នោះ​ទេ​ ​ភិក្ខុ​នោះ​ ​ត្រូវ​បំពេញ​អង្គ​នោះ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​បាន​នូវ​ចេ​តោស​មា​ធិ​ខាងក្នុង​សន្តាន​ផង​ ​មិន​ដូច្នេះ​ឬ​។​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់