ម្នាលភិក្ខុទាំងឡាយ ចុះវីរិយពលៈ តើដូចម្តេច។ ធម៌ទាំងឡាយណា ជាអកុសល រាប់ថាជាអកុសល ធម៌ទាំងឡាយណា មានទោស រាប់ថាជាធម៌មានទោស ធម៌ទាំងឡាយណា ជាធម៌ខ្មៅ រាប់ថាជាធម៌ខ្មៅ ធម៌ទាំងឡាយណា មិនគួរសេព រាប់ថាជាធម៌មិនគួរសេព ធម៌ទាំងឡាយណា មិនគួរដល់ព្រះអរិយៈ រាប់ថាជាធម៌មិនគួរដល់ព្រះអរិយៈ បុគ្គលក៏បានញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីលះបង់នូវធម៌ទាំងនោះ។ ធម៌ទាំងឡាយណា ជាកុសល រាប់ថាជាកុសល ធម៌ទាំងឡាយណា មិនមានទោស រាប់ថាជាធម៌មិនមានទោស ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជាធម៌ស ធម៌ទាំងឡាយណា គួរសេព រាប់ថាជាធម៌គួរសេព ធម៌ទាំងឡាយណា គួរដល់ព្រះអរិយៈ រាប់ថាជាធម៌គួរដល់ព្រះអរិយៈ បុគ្គលក៏បានញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីឲ្យបាននូវធម៌ទាំងនោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយពលៈ។ ម្នាលភិក្ខុទាំងឡាយ ចុះអនវជ្ជពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ជាអ្នកប្រកបដោយកាយកម្មមិនមានទោស ប្រកបដោយវចីកម្មមិនមានទោស