ប្រកបដោយមនោកម្មមិនមានទោស ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនវជ្ជពលៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសង្គហពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះមាន ៤ យ៉ាង គឺការឲ្យទាន ១ ការពោលពាក្យជាទីស្រលាញ់ ១ ការប្រព្រឹត្តិអំពើឲ្យជាប្រយោជន៍ ១ ភាពជាអ្នកតាំងខ្លួនសើ្ម ១ ម្នាលភិក្ខុទាំងឡាយ បណ្តាទានទាំងឡាយ ទានដែលប្រសើរបំផុតនុ៎ះ គឺធម្មទាន ម្នាលភិក្ខុទាំងឡាយ បណ្តាការពោលពាក្យជាទីស្រឡាញ់ទាំងឡាយ ការពោលពាក្យជាទីស្រឡាញ់ដ៏ប្រសើរបំផុតនុ៎ះ គឺធម្មកថិកសំដែងធម៌រឿយ ៗ ដល់អ្នកត្រូវការស្តាប់ អ្នកផ្ទៀងត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ បណ្តាការប្រព្រឹត្តិអំពើឲ្យជាប្រយោជន៍ទាំងឡាយ ការប្រព្រឹត្តិអំពើឲ្យជាប្រយោជន៍ដ៏ប្រសើរនុ៎ះ គឺបុគ្គលអ្នកញុំាងជនមិនមានសទ្ធា ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងសទ្ធាសម្បទា ញុំាងជនទ្រុស្តសីល ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងសីលសម្បទា ញុំាងជនអ្នកមានសេចក្តីកំណាញ់ ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងចាគសម្បទា ញុំាងជនអ្នកមិនមានបញ្ញា ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ បណ្តាភាពជាអ្នកតាំងខ្លួនសើ្មទាំងឡាយ ភាពជាអ្នកតាំងខ្លួនសើ្មដ៏ប្រសើរនុ៎ះ គឺសោតាបន្នបុគ្គល មានខ្លួនសើ្មនឹងសោតាបន្នបុគ្គល