​បណ្ដា​ស្រុក​ ​និង​និគម​ទាំង​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​នូវ​ស្រុក​ ​និង​និគម​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​ស្រុក​ ​និង​និគម​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ដូច្នេះ​ ​ស្រុក​ ​និង​និគម​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ឡើយ​។​ ​បណ្តា​ស្រុក​ ​និង​និគម​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​ស្រុក​ ​និង​និគម​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​ស្រុក​ ​និង​និគម​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ដូច្នេះ​ ​ស្រុក​ ​និង​និគម​បែបនេះ​ ​ភិក្ខុ​គួរ​សេព​បាន​។​ ​ក៏​ពាក្យ​ណា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​ស្រុក​ ​និង​និគម​ ​២​ ​យ៉ាង​ ​គឺ​ស្រុក​ ​និង​និគម​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​ក៏​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​ជនបទ​ ​និង​ប្រទេស​ ​២​ ​យ៉ាង​ ​គឺ​ជនបទ​ ​និង​ប្រទេស​ដែល​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​បណ្តាជន​បទ​ ​និង​ប្រទេស​ទាំង​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​ជនបទ​ ​និង​ប្រទេស​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​ជនបទ​ ​និង​ប្រទេស​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ដូច្នេះ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់