​អើ​ពាក្យ​នុ៎ះ​ ​អ្នក​ស្តាប់​ល្អ​ហើយ​ ​រៀន​ល្អ​ហើយ​ ​ធើ្វ​ទុក​ក្នុងចិត្ត​ល្អ​ហើយ​ ​ចាំ​ល្អ​ហើយ​ ​ម្នាល​សុត​វន្តុ​ ​ក្នុង​កាលពីដើម​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​តថាគត​ ​តែង​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​បាន​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធើ្វ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មានធម៌​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រព្រឹត្ត​កន្លង​នូវ​ហេតុ​ ​៩​ ​យ៉ាង​ ​គឺ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ក្លែង​ផ្តាច់​បង់ជីវិត​សត្វ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​កាន់​យក​នូវ​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​លួច​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​សេព​មេថុនធម្ម​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ពោល​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ធើ្វ​នូវ​ការ​សន្សំទុក​ ​ហើយ​បរិភោគ​នូវ​កាម​ទាំងឡាយ​ ​ដូចជា​នៅជា​គ្រហស្ថ​ក្នុង​កាលមុន​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លុះ​ក្នុង​ឆន្ទាគតិ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លុះ​ក្នុង​ទោសាគតិ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លុះ​ក្នុង​មោហាគតិ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លុះ​ក្នុង​ភយាគតិ​ ​១​ ​ម្នាល​សុត​វន្តុ​ ​ក្នុង​កាលពីដើម​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​តថាគត​ ​តែង​ពោល​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់