​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មានធម៌​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រព្រឹត្ត​កន្លង​នូវ​ហេតុ​ ​៥​ ​យ៉ាង​ ​គឺ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ក្លែង​ផ្តាច់​បង់ជីវិត​សត្វ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​កាន់​យក​នូវ​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​សេព​នូវ​មេថុនធម្ម​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ពោល​នូវ​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ធ្វើ​នូវ​ការ​សន្សំទុក​ ​ហើយ​បរិភោគ​នូវ​កាម​ទាំងឡាយ​ ​ដូចជា​នៅជា​គ្រហស្ថ​ក្នុង​កាលមុន​ ​១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ល្អ​ហើយ​ ​បាន​ទទួល​ល្អ​ហើយ​ ​បាន​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ​ហើយ​ ​ចាំ​បាន​ល្អ​ហើយ​ ​នូវ​ព្រះពុទ្ធដីកា​នុ៎ះ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មែន​ឬ​។​ ​ម្នាល​សជ្ឈៈ​ ​អើ​ ​ពាក្យ​នុ៎ះ​ ​អ្នក​បាន​ស្តាប់​ល្អ​ហើយ​ ​បាន​ទទួល​ល្អ​ហើយ​ ​បាន​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ​ហើយ​ ​បាន​ចាំទុក​ល្អ​ហើយ​។​ ​ម្នាល​សជ្ឈៈ​ ​ក្នុង​កាលពីដើម​ក្តី​ ​ឥឡូវនេះ​ក្តី​ ​តថាគត​ក៏​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​ជា​អ្នកមាន​ព្រហ្មចរិយ​ធម៌​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​
ថយ | ទំព័រទី ៤០ | បន្ទាប់