​មានធម៌​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រព្រឹត្ត​កន្លង​នូវ​ហេតុ​ ​៩​ ​យ៉ាង​ ​គឺ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ក្លែង​ផ្តាច់​បង់ជីវិត​សត្វ​ ​១​។​បេ​។​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​ធ្វើ​នូវ​ការ​សន្សំទុក​ ​ហើយ​បរិភោគ​នូវ​កាម​ទាំងឡាយ​ ​ដូចជា​នៅជា​គ្រហស្ថ​ក្នុង​កាលមុន​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លះបង់​ព្រះពុទ្ធ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លះបង់​ព្រះធម៌​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លះបង់​ព្រះសង្ឃ​ ​១​ ​ភិក្ខុ​ជា​ខីណាស្រព​ ​មិន​គួរ​លះបង់​សិក្ខា​ ​១​ ​ម្នាល​សជ្ឈៈ​ ​ក្នុង​កាលពីដើម​ក្តី​ ​ឥឡូវនេះ​ក្តី​ ​តថាគត​ក៏​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មានធម៌​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រព្រឹត្ត​កន្លង​នូវ​ហេតុ​ ​៩​ ​យ៉ាងនេះ​។​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៩​ ​ពួក​នេះ​ ​តែង​មាន​ប្រាកដ​ ​ក្នុង​លោក​។​ ​បុគ្គល​ ​៩​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​អរហន្ត​ ​១​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់