បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មានចិត្ត​ស្មើដោយ​ភ្លើង​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ហើយ​ ​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​ហើយ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្យល់បក់​វត្ថុ​ស្អាត​ក្តី​ ​បក់​វត្ថុ​មិន​ស្អាត​ក្តី​ ​បក់​លាមក​ក្តី​ ​មូត្រ​ក្តី​ ​ទឹកមាត់​ក្តី​ ​ខ្ទុះ​ក្តី​ ​ឈាម​ក្តី​ ​ខ្យល់​រមែង​មិន​ធុញទ្រាន់​ ​ឬ​នឿយណាយ​ ​ឬក៏​ខ្ពើមរអើម​ ​ដោយ​វត្ថុ​នោះ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មានចិត្ត​ស្មើដោយ​ខ្យល់​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់