​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ជូត​វត្ថុ​ស្អាត​ក្តី​ ​ជូត​វត្ថុ​មិន​ស្អាត​ក្តី​ ​ជូត​លាមក​ក្តី​ ​មូត្រ​ក្តី​ ​ទឹកមាត់​ក្តី​ ​ខ្ទុះ​ក្តី​ ​ឈាម​ក្តី​ ​ដោយ​សំពត់​សម្រាប់​ជូត​ធូលី​ ​ៗ​ ​រមែង​មិន​ធុញទ្រាន់​ ​ឬ​នឿយណាយ​ ​ឬក៏​ខ្ពើមរអើម​នឹង​វត្ថុ​នោះ​ទេ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ស្មើដោយ​សំពត់​សម្រាប់​ជូត​ធូលី​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចណ្ឌាល​កុមារ​ក្តី​ ​ចណ្ឌាល​កុមារី​ក្តី​ ​មានដៃ​កាន់​កញ្ជើ​ ​ស្លៀកពាក់​សំពត់​រេច​ជាយ​ ​ចូល​ទៅកាន់​ស្រុក​ក្តី​ ​និគម​ក្តី​ ​រមែង​ដាក់ចិត្ត​ឲ្យ​ទាប​ ​ហើយ​ចូល​ទៅ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ស្មើដោយ​ចណ្ឌាល​កុមារ​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់