បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ ​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គោឧសភ​បាក់​ស្នែង​ ​ជា​សត្វ​ស្លូត​ ​ដែលគេ​ទូន្មាន​ហើយ​ ​បង្ហាត់​ល្អ​ហើយ​ ​ដើរទៅ​កាន់​ច្រក​តាម​ច្រក​ ​ដើរទៅ​កាន់​ផ្លូវបែក​ ​តាមផ្លូវ​បែក​ ​មិនដែល​បៀតបៀន​អ្វី​ ​ៗ​ ​ដោយ​ជើង​ក្តី​ ​ដោយ​ស្នែង​ក្តី​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ស្មើដោយ​គោឧសភ​បាក់​ស្នែង​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ហើយ​ ​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រ្តី​ ​ឬ​បុរស​កំឡោះ​ ​ឬ​ជំទង់​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ស្អិតស្អាង​ ​គប្បី​ធុញទ្រាន់​ ​នឿយណាយ​ ​ខ្ពើមរអើម​នឹង​សាកសព​ពស់​ ​ឬ​សាកសព​កូន​សុនខ​ ​ដែល​ជាប់​ត្រង់​ក​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់