បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​រមែង​ធុញទ្រាន់​ ​នឿយណាយ​ ​ខ្ពើមរអើម​ ​នឹង​កាយ​ស្អុយ​នេះ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​បាន​តាំង​ទុក​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​រក្សា​ភាជនៈ​ ​សម្រាប់​ដាក់ខ្លាញ់​ ​ដែល​មាន​រន្ធ​តូច​-​ធំ​ ​ហូរចេញ​ចូល​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​រក្សា​នូវ​កាយ​នេះ​ ​ដែល​មាន​រន្ធ​តូច​-​ធំ​ ​ហូរចេញ​ចូល​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​បាន​តាំង​ទុក​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ក្រាប​ចុះ​ទៀប​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ក្បាល​ ​ហើយ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​ដែល​ប្រព្រឹត្ត​កន្លង​ហើយ​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​យ៉ាងណា​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់