[​១២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ការ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​នៅ​ព្រឹក​នៅឡើយ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​ឈៀង​ចូល​ទៅ​ឯ​អារាម​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​សិន​។​ ​ទើប​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ឈៀង​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួក​អន្យតិរ្ថិយ​ ​បរិ​ព្វា​ជ​ក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ទៅ​រក​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​លុះ​បព្ចាប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​សម័យ​នោះ​ឯង​ ​អន្តរាកថា​នេះ​ ​កើត​ដល់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ដែល​កំពុង​អង្គុយ​ប្រជុំ​គ្នា​ទាំងនោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណា​នីមួយ​ ​ជាស​ឧបាទិសេស​ ​ធ្វើ​មរណកាល​ទៅ​ ​បុគ្គល​ទាំងអស់​នោះ​ ​មិនដែល​ផុត​អំពី​នរក​ ​មិន​ផុត​អំពី​កំណើត​តិរច្ឆាន​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់