មិន​ផុត​អំពី​បិ​ត្តិ​វិស័យ​ ​មិន​ផុត​អំពី​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​ទេ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មិន​ត្រេកអរ​ ​មិន​ជំទាស់​នឹង​ភាសិត​ ​របស់​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​មិន​ត្រេកអរ​ ​មិន​ជំទាស់​ហើយ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ដឹង​នូវ​សេចក្តី​នៃ​ភាសិត​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រឡប់​ចាក​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ដើម្បី​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ការ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​នៅ​ព្រឹក​នៅឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ឈៀង​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​សិន​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់