បុគ្គល​នោះ​ ​ជាឯក​ពី​ជី​ ​ព្រោះ​អស់​សំយោជនៈ​ ​៣​ ​ត្រូវ​កើត​ក្នុង​មនុស្ស​ភព​ ​ម្តង​ទៀត​ ​ទើប​ធ្វើ​ទីបំផុត​ទុក្ខ​បាន​។​ ​ម្នាល​សារីបុត្ត​ ​នេះ​ជាស​ឧបាទិសេស​បុគ្គល​ ​ទី៧​ ​កាល​ធ្វើ​មរណកាល​ទៅ​ ​ផុត​ចាក​នរក​។​បេ​។​ ​ផុត​ចាក​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​ហើយ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សីល​ ​តែ​ធ្វើឲ្យល្មម​ប្រមាណ​ក្នុង​សមាធិ​ ​ធ្វើឲ្យល្មម​ប្រមាណ​ក្នុង​បញ្ញា​ ​បុគ្គល​នោះ​ ​ជា​កោ​លំ​កោ​លៈ​ ​ព្រោះ​អស់​សំយោជនៈ​ ​៣​ ​ត្រាច់​រង្គាត់​ ​អន្ទោល​ទៅកាន់​ត្រកូល​ពីរ​ ​ឬ​បី​ទៀត​ ​ទើប​ធ្វើ​ទីបំផុត​ទុក្ខ​បាន​។​ ​ម្នាល​សារីបុត្ត​ ​នេះ​ជាស​ឧបាទិសេស​បុគ្គល​ ​ទី៨​ ​កាល​ធ្វើ​មរណកាល​ទៅ​ ​ផុត​ចាក​នរក​។​បេ​។​ ​ផុត​ចាក​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​ហើយ​។​ ​ម្នាល​សារីបុត្ត​ ​មួយវិញទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សីល​ ​តែ​ធ្វើឲ្យល្មម​ប្រមាណ​ក្នុង​សមាធិ​ ​ធ្វើឲ្យល្មម​ប្រមាណ​ក្នុង​បញ្ញា​ ​បុគ្គល​នោះ​ ​ជាស​ត្ត​ក្ខ​ត្តុំ​បរ​មៈ​ ​ព្រោះ​អស់​សំយោជនៈ​ ​៣​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់