​មិន​ចូល​ទៅ​អង្គុយ​ជិត​ ​ដើម្បី​ស្តាប់ធម៌​ដោយ​គោរព​ ​១​ ​មិន​ត្រេកអរ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​ ​អង្គ​ ​៩​ ​នេះឯង​ ​ដែល​ភិក្ខុ​មិនធ្លាប់​ចូល​ទៅ​ ​ក៏​មិន​គួរ​ចូល​ទៅ​ ​ឬ​ចូល​ជ្រុល​ទៅ​ហើយ​ ​ក៏​មិន​គួរ​អង្គុយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៩​ ​ដែល​ភិក្ខុ​មិនទាន់​ចូល​ទៅ​ ​ក៏​គួរ​ចូល​ទៅ​បាន​ ​ឬ​ចូល​ទៅ​ហើយ​ ​ក៏​គួរ​អង្គុយ​បាន​។​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៩​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​គេ​ក្រោក​ទទួល​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​ថ្វាយបង្គំ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​ឲ្យ​អាសនៈ​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​មិន​លាក់​របស់​ដែល​មាន​ ​១​ ​របស់​ដែល​មាន​ច្រើន​ ​ឲ្យ​ច្រើន​ ​១​ ​របស់​ដែល​ថ្លៃថ្លា​ ​ឲ្យ​របស់​ថ្លៃថ្លា​ ​១​ ​ឲ្យ​ដោយ​គោរព​ ​មិន​ឲ្យ​ដោយ​មិន​គោរព​ ​១​ ​ចូល​ទៅ​អង្គុយ​ជិត​ ​ដើម្បី​ស្តាប់ធម៌​ ​១​ ​ត្រេកអរ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៩​ ​នេះឯង​ ​ដែល​ភិក្ខុ​មិនទាន់​ចូល​ទៅ​ ​ក៏​គួរ​ចូល​ទៅ​បាន​ ​ឬ​ចូល​ទៅ​ហើយ​ ​ក៏​គួរ​អង្គុយ​បាន​។​
ថយ | ទំព័រទី ៧១ | បន្ទាប់