​ព្រះអរហន្ត​ ​លះបង់​ទីដេក​ដ៏​ខ្ពស់​ ​និង​ទីដេក​ដ៏​ប្រសើរ​ ​វៀរចាក​ទីដេក​ដ៏​ខ្ពស់​ ​និង​ទីដេក​ដ៏​ប្រសើរ​ ​សម្រេច​នូវ​ទីដេក​ដ៏​ទាប​ ​គឺ​លើ​គ្រែ​តូច​ក្តី​ ​លើ​កម្រាល​ស្មៅ​ក្តី​ ​ដរាប​អស់ជីវិត​ ​ក្នុងថ្ងៃនេះ​ ​ចំណែក​អាត្មាអញ​ ​ក៏​លះបង់​ទីដេក​ដ៏​ខ្ពស់​ ​និង​ទីដេក​ដ៏​ប្រសើរ​ ​វៀរចាក​ទីដេក​ដ៏​ខ្ពស់​ ​និង​ទីដេក​ដ៏​ប្រសើរ​ ​សម្រេច​ទីដេក​ដ៏​ទាប​ ​គឺ​លើ​គ្រែ​តូច​ក្តី​ ​លើ​កម្រាល​ស្មៅ​ក្តី​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​អាត្មាអញ​ ​យក​តម្រាប់​ព្រះអរហន្ត​ផង​ ​អាត្មាអញ​ ​នឹង​រក្សា​ឧបោសថ​ ​ដោយ​អង្គ​នេះឯង​ ​ឧបោសថ​ប្រកបដោយ​អង្គ​ទី​ ​៨​ ​នេះ​ ​ដូច្នេះ​ ​បុគ្គល​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិស​ ​ទី១​ ​ទី២​ ​ទី៣​ ​ទី៤​ ​ក៏​ដូច​ ​ៗ​ ​គ្នា​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​យក​ខ្លួន​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ឧបោសថ​ប្រកបដោយ​អង្គ​ទី​ ​៩​ ​នេះ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៩​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​តេជះ​ច្រើន​ ​មានការ​ផ្សាយ​ទៅ​ច្រើន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់