ទើបបាន​ទៅ​កើត​ ​ក្នុង​ពួក​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ជាច្រើន​ផ្សេង​ ​ៗ​ ​ទៀត​ ​ចូល​មករ​កត​ថា​គត​ ​បាន​ពោល​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​បព្វជិត​ ​បាន​ចូល​មកកាន់​ផ្ទះ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ក្រោក​ទទួល​ផង​ ​ថ្វាយបង្គំ​ផង​ ​បាន​ប្រគេន​អាសនៈ​ផង​ ​តែ​មិនបាន​ចាត់ចែង​ ​តាម​សមគួរ​ដល់​យសស័ក្តិ​ ​តាម​សមគួរ​ដល់​កម្លាំង​។​បេ​។​ ​ចាត់ចែង​តាម​សមគួរ​ដល់​យសស័ក្តិ​ ​តាម​សមគួរ​ដល់​កម្លាំង​ហើយ​ ​តែ​មិនបាន​ចូល​ទៅ​អង្គុយ​ជិត​ ​ដើម្បី​ស្តាប់ធម៌​ ​បាន​ចូល​ទៅ​អង្គុយ​ជិត​ ​ដើម្បី​ស្តាប់ធម៌​ហើយ​ ​តែ​មិនបាន​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​ ​បាន​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​ហើយ​ ​តែថា​ស្តាប់ធម៌​ហើយ​មិនបាន​ចាំទុក​ ​បាន​ស្តាប់ធម៌​ចាំទុក​ហើយ​ ​តែថា​មិនបាន​ពិចារណា​សេចក្តី​នៃ​ធម៌​ដែល​ចាំទុក​ ​ពិចារណា​សេចក្តី​នៃ​ធម៌​ដែល​ចាំទុក​បាន​ហើយ​ ​តែថា​យល់​អត្ថ​ ​យល់​ធម៌​ហើយ​ ​មិនបាន​ប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ ​ដល់​ធម៌​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​ជា​អ្នកមាន​បុញ្ញកម្ម​ ​មិន​បរិបូណ៌​ ​គួរឲ្យ​មាន​សេចក្តី​ស្តាយ​ ​ក្តៅក្រហាយ​ខាងក្រោយ​ ​ទើប​ទៅ​កើត​ក្នុង​ពួក​ថោក​ ​ទាប​។​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់