​អ្នកបំរើ​ក្តី​ ​កម្មករ​ក្តី​ ​របស់​បុគ្គល​នោះ​ ​ជន​ទាំងនោះ​ ​មិន​ស្តាប់​ ​មិន​ផ្ចង់​ត្រចៀក​ស្តាប់​ ​រមែង​បញ្ជូន​ចិត្ត​ទៅ​ក្នុង​អារម្មណ៍​ដទៃ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​គហបតី​ ​ព្រោះថា​ ​វិបាក​នៃ​កម្ម​ទាំងឡាយ​ ​ដែល​បុគ្គល​ធ្វើ​ដោយ​មិន​គោរព​ ​រមែង​មាន​យ៉ាងនេះ​ឯង​ ​ម្នាល​គហបតី​ ​បុគ្គល​ឲ្យ​ទាន​សៅ​ហង្ម​ក្តី​ ​ថ្លៃថ្លា​ក្តី​ ​តែ​ឲ្យ​ទាន​នោះ​ដោយ​គោរព​ ​ធ្វើ​សេចក្តី​កោតក្រែង​ហើយ​ឲ្យ​ ​ឲ្យ​ដោយដៃ​ខ្លួនឯង​ ​មិន​បោះ​ឲ្យ​ ​យល់ថា​មានផល​ហើយ​ឲ្យ​ ​វិបាក​របស់​ទាន​នោះ​ ​ៗ​ ​កើត​ក្នុង​ត្រកូល​ណា​ ​ៗ​ ​ចិត្ត​ក៏​រមែង​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​ភត្ត​ដ៏​ថ្លៃថ្លា​ ​ចិត្ត​រមែង​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​សំពត់​ដ៏​ថ្លៃថ្លា​ ​ចិត្ត​រមែង​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​យាន​ ​ដ៏​ថ្លៃថ្លា​ ​ចិត្ត​រមែង​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​ក្នុង​កាមគុណ​ ​៥​ ​ដ៏​ថ្លៃថ្លា​ ​មួយទៀត​ ​ពួក​ជន​ណា​ដែល​ជា​កូន​ក្តី​ ​ប្រពន្ធ​ក្តី​ ​ទាសៈ​ក្តី​ ​អ្នកបំរើ​ក្តី​ ​កម្មករ​ក្តី​ ​របស់​បុគ្គល​នោះ​ ​ជន​ទាំងនោះ​ ​រមែង​ស្តាប់​ ​ផ្ចង់​ត្រចៀក​ស្តាប់​ ​មិន​បញ្ជូន​ចិត្ត​ទៅ​ក្នុង​អារម្មណ៍​ដទៃ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​គហបតី​ ​ព្រោះថា​វិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​បុគ្គល​ធ្វើ​ដោយ​គោរព​ ​រមែង​មាន​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតី​ ​កាលពី​ព្រេងនាយ​ ​មាន​ព្រាហ្មណ៍​ ​ឈ្មោះ​វេ​លាម​ ​លោក​បាន​ឲ្យ​ទាន​ ​ជាម​ហា​ទាន​ ​មាន​សភាព​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់