លុះត្រេចទៅបិណ្ឌបាត ក្នុងជន្តុគ្រាមហើយ ក៏ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅរកឆ្នេរស្ទឹងកិមិកាឡា។ ព្រះមេឃិយៈដ៏មានអាយុ កំពុងចង្រ្កមតាមលំដាប់ ត្រេចទៅតាមលំដាប់ ដើម្បីសម្រាកស្មង ទៀបឆ្នេរសឹ្ទងកិមិកាឡា បានឃីញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ លោកក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទីត្រេកអរឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំងព្យាយាមរបស់កុលបុត្ត អ្នកត្រូវការដោយការតាំងព្យាយាម ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យអាត្មាអញ អាត្មាអញនឹងមកកាន់ព្រៃស្វាយនេះ ដើម្បីតាំងសេចក្តីព្យាយាម។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុចូល ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត