​និង​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ជាស​ក​ទា​គាមី​ ​១​ ​រូប​ ​ឲ្យ​បរិភោគ​។​បេ​។​ ​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ជាស​ក​ទា​គាមី​ ​១០០​ ​រូប​ ​ឲ្យ​បរិភោគ​ ​និង​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ជា​អនាគាមី​ ​១​ ​រូប​ ​ឲ្យ​បរិភោគ​ ​បើ​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ជា​អនាគាមី​ ​១០០​ ​រូប​ ​ឲ្យ​បរិភោគ​ ​និង​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ជា​ព្រះអរហន្ត​ ​១​ ​រូប​ ​ឲ្យ​បរិភោគ​ ​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ជា​ព្រះអរហន្ត​ ​១០០​ ​រូប​ ​ឲ្យ​បរិភោគ​ ​និង​បុគ្គល​ណា​ ​ញុំាង​ព្រះ​បច្ចេកពុទ្ធ​ ​១​ ​អង្គ​ ​ឲ្យ​បរិភោគ​ ​បុគ្គល​ណា​ ​ញុំាង​ព្រះ​បច្ចេកពុទ្ធ​ ​១០០​ ​អង្គ​ ​ឲ្យ​បរិភោគ​ ​និង​បុគ្គល​ណា​ ​ញុំាង​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ឲ្យ​បរិភោគ​ ​បុគ្គល​ណា​ ​ញុំាង​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​បរិភោគ​ ​និង​បុគ្គល​ណា​ ​ឲ្យ​គេ​ធ្វើ​វិហារ​ ​ឧទ្ទិសចំពោះ​សង្ឃ​មក​ពី​ទិស​ទាំង​ ​៤​ ​បុគ្គល​ណា​ ​មានចិត្ត​ជ្រះថ្លា​ដល់​នូវ​ព្រះពុទ្ធ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​និង​បុគ្គល​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​សមាទាន​នូវ​សិក្ខាបទ​ទាំងឡាយ​ ​គឺ​ចេតនា​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ដោយ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​បុគ្គល​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​សមាទាន​នូវ​សិក្ខាបទ​ទាំងឡាយ​ ​គឺ​ចេតនា​វៀរចាក​បាណាតិបាត​។​បេ​។​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ដោយ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដោយហោចទៅ​ ​បុគ្គល​ណា​ ​ចំរើន​នូវ​មេត្តាចិត្ត​ ​សូម្បី​អស់​កាល​ត្រឹមតែ​មួយ​រូត​ទឹកដោះគោ​ប៉ុណ្ណោះ​ ​ការ​ចំរើន​មេត្តាចិត្ត​នេះ​ ​របស់​បុគ្គល​ទាំងនោះ​ ​មានផល​ច្រើនជាង​ទាន​នោះ​ទៅទៀត​។​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់