​កាលបើ​គេ​សួរ​ប្រស្នា​ក្នុង​អភិធម្ម​ ​ឬ​ក្នុង​អភិ​វិន័យ​ ​ដោះស្រាយ​មិន​បរិបូណ៌​ ​តថាគត​ពោល​ថា​ ​នេះ​មិនមែន​ជា​គុណ​របស់​ភិក្ខុ​នោះ​ទេ​ ​ទាំង​ជា​អ្នក​ឆ្នែង​លាភ​ចំពោះ​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តថាគត​ពោល​ថា​ ​នេះ​មិនមែន​ជា​កំពស់​ ​និង​ទំហំ​របស់​ភិក្ខុ​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ខ​ឡុង្គៈ​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ ​តែ​មិន​បរិបូណ៌​ដោយ​គុណ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​តែ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​សន្ទុះ​របស់​ភិក្ខុ​នោះ​ ​កាលបើ​គេ​សួរ​ប្រស្នា​ក្នុង​អភិធម្ម​ ​ឬ​ក្នុង​អភិ​វិន័យ​ ​ដោះស្រាយ​រួច​ ​មិន​ទើសទាល់​ឡើយ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​គុណ​របស់​ភិក្ខុ​នោះ​ ​ប៉ុន្តែ​ជា​អ្នក​ឆ្នែង​លាភ​ចំពោះ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តថាគត​ពោល​ថា​ ​នេះ​មិនមែន​ជា​កំពស់​ ​និង​ទំហំ​របស់​ភិក្ខុ​នោះ​ទេ​។​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់