​បរិបូណ៌​ដោយ​ពណ៌​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​ ​សទ​ស្សៈ​មាន​ ​៣​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរ​សស​ទស្សៈ​ ​៣​ ​ពួក​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរ​សស​ទស្សៈ​ខ្លះ​ ​ក្នុង​លោក​នេះ​។​បេ​។​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរ​សស​ទស្សៈ​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​ ​តើ​ដោយ​ប្រការ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ជា​ឱបបាតិក​សត្វ​ ​បរិនិព្វាន​ក្នុង​ទីនោះ​ ​មាន​សភាព​មិនបាន​ត្រឡប់​ចាកលោក​នោះ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​សន្ទុះ​របស់​ភិក្ខុ​នោះ​ ​កាលបើ​គេ​សួរ​ប្រស្នា​ក្នុង​អភិធម្ម​ ​ឬ​ក្នុង​អភិ​វិន័យ​ ​ដោះស្រាយ​រួច​ ​មិន​ទើសទាល់​ ​តថាគត​ពោល​ថា​ ​នេះ​ជា​គុណ​របស់​ភិក្ខុ​នោះ​ ​ទាំង​ជា​អ្នក​ស្វាក់​លាភ​ចំពោះ​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេ​សជ្ជ​បរិ​កា្ខរ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​កំពស់​ ​និង​ទំហំ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរ​សស​ទស្សៈ​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​ ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ៨៩ | បន្ទាប់