​លុះ​ត្រេច​ទៅ​បិណ្ឌបាត​ ​ក្នុង​ជន្តុ​គ្រាម​ហើយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​នៃ​ភត្ត​ ​រួច​ក៏​ចូល​ទៅ​រក​ឆ្នេរ​ស្ទឹង​កិ​មិ​កាឡា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​កំពុង​ដើរ​ចង្រ្កម​តាមលំដាប់​ ​ត្រេច​ទៅតាម​លំដាប់​ ​ដើម្បី​សម្រាក​ស្មង​ ​ទៀប​ឆ្នេរ​ស្ទឹង​កិ​មិ​កាឡា​ ​បានឃើញ​ព្រៃស្វាយ​ ​ជាទី​ជ្រះថ្លា​ ​ជាទី​ត្រេកអរ​ ​លុះ​ឃើញ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​ព្រៃស្វាយ​នេះ​ ​ជាទី​ជ្រះថ្លា​ ​ជាទី​ត្រេកអរ​ ​ឱ​ហ្ន៎​ ​ព្រៃស្វាយ​នេះ​ ​គួរ​ដល់​ការ​តាំង​ព្យាយាម​របស់​កុលបុត្រ​ ​អ្នក​ត្រូវការ​ដោយ​ការ​តាំង​ព្យាយាម​ ​ប្រសិនបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​អាត្មាអញ​ ​អាត្មាអញ​នឹង​មកកាន់​ព្រៃស្វាយ​នេះ​ ​ដើម្បី​តាំង​សេចក្តី​ព្យាយាម​។​ ​ប្រសិនបើ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ទៅកាន់​ព្រៃស្វាយ​នោះ​ ​ដើម្បី​តាំង​សេចក្តី​ព្យាយាម​។​ ​កាលបើ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​មេ​ឃិ​យៈ​ដ៏​អាយុ​ដូច្នេះ​ថា​ ​ម្នាល​មេ​ឃិយៈ​ ​អ្នក​ចូរ​បង្អង់​សិន​ចុះ​ ​កុំអាល​ ​ដ្បិត​តថាគត​ ​តែម្នាក់ឯង​ ​ទម្រាំ​មាន​ភិក្ខុ​ណាមួយ​ឯទៀត​ ​មក​ប្រាកដ​សិន​ ​(​សិម​អ្នក​ទៅចុះ​)​។​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​គំរប់​ ​២​ ​ដង​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៩ | បន្ទាប់