​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរ​សស​ទស្សៈ​ ​មាន​ ​៣​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​៣​ ​ពួក​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ខ្លះ​ ​ក្នុង​លោក​នេះ​។​បេ​។​ ​ជា​សត្វ​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​ពណ៌​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​មាន៣​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​អាជានេយ្យ​ដ៏​ប្រសើរ​ ​៣​ ​ពួក​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ប្រសើរ​ខ្លះ​ ​ក្នុង​លោក​នេះ​។​បេ​។​ ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​អាជានេយ្យ​ដ៏​ប្រសើរ​ ​តើ​ដោយ​ប្រការ​ដូចម្ដេច​។​បេ​។​ ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ប្រសើរ​ ​ក្នុង​លោក​នេះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​តថាគត​ពោល​ថា​ ​នេះ​ជា​សន្ទុះ​របស់​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់