​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ឥត​សញ្ញា​ ​ឥតមាន​ទទួលការ​ដឹង​ ​ក៏​មាន​ ​ដូច​ពួក​ទេវតា​ជាន់​អសញ្ញីសត្វ​ ​នេះ​ជាស​ត្តា​វាស​ ​ទី៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​លុះ​បាន​កន្លង​រូបសញ្ញា​ ​បាន​រម្ងាប់​បដិឃ​សញ្ញា​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​ ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ក៏​មាន​ ​នេះ​ជាស​ត្តា​វាស​ ​ទី៦​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ក៏​មាន​ ​នេះ​ជាស​ត្តា​វាស​ ​ទី៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វត្ថុ​តិចតួច​មិន​មាន​ ​ដូច្នេះ​ ​នេះ​ជាស​ត្តា​វាស​ ​ទី៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​អា​កិ​ញ្ចញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បា​នដ​ល់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​នេះ​ជាស​ត្តា​វាស​ ​ទី៩​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្តា​វាស​ ​មាន​ ​៩​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់