[​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សន្សំ​របស់​ភិក្ខុ​នោះ​ ​គួរ​ពោល​ថា​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ ​តើ​ដោយ​ប្រការ​ដូចម្ដេច​។​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ប្រាសចាក​រាគៈ​ហើយ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ប្រាសចាក​ទោសៈ​ហើយ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ប្រាសចាក​មោហៈ​ហើយ​ ​ចិត្ត​ដែល​ភិក្ខុ​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់