ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ទៅ ដើម្បីកាមរាគ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ទៅដើម្បីរូបរាគៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ទៅដើម្បីអរូបរាគ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញា ម្នាលភិក្ខុទាំងឡាយ ការសន្សំរបស់ភិក្ខុនោះ គួរពោលថា ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច ក៏អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះចន្ទិកាបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា